«រៀនអ្វីដែលអ្នកចូលចិត្ត អ្នកនឹងរៀនពូកែ» ត្រូវបានលើកឡើងក្នុង Discovery Day របស់ Limkokwing
“Discovery Day” 
គឺជាឈ្មោះសិក្ខាសាលាតម្រង់ទិញសិក្សានៃសាកលវិទ្យាល័យអន្តរជាតិ 
Limkokwing  
ដែលបានប្រព្រឹត្តទៅកាលពីព្រឹកមិញនេះនៅទីតាំងសាលាដោយផ្ទាល់។ 
សិក្ខាសាលានេះធ្វើឡើងដើម្បីបង្កឱកាសឲ្យសិស្សនិស្សិតបានស្វែង
យល់ឲ្យច្បាស់ពីជំនាញដែលខ្លួនស្រលាញ់ 
និងជួបផ្ទាល់ជាមួយសាស្ត្រាតាមជំនាញនិមួយៗដើម្បីសួរនាំពីកម្ម
វិធិសិក្សា ក៏ដូចជាឱកាសការងារមុនសម្រេចចិត្តរៀនជៀសវាងស្តាយក្រោយ 
ហើយការពិគ្រោះយោបល់គឺមិនគិតថ្លៃទេ។
លោក Md. Monirul Islam ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ 
Limkokwing បានឲ្យដឹងថា៖ 
«ដោយសារកន្លងមកយើងសង្កេតឃើញសិស្សក្មេងៗភាគច្រើនសម្រេចចិត្តរៀន
តាមគ្នា ឬតាមការណែនាំរបស់ឪពុកម្តាយ 
ខ្លះទាំងមិនច្បាស់ថាជំនាញហ្នឹងគេរៀនអី 
ចេញទៅមកធ្វើការអីផង»។
« តាមពិតទៅការណែនាំរបស់ចាស់ទុំមិនមែនមានន័យថាមិនល្អនោះទេ តែដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា ពួកគេគួររៀនអ្វីដែលគេស្រលាញ់ចូលចិត្ត ឬ ត្រូវនឹងទេពកោសល្យរបស់ខ្លួន » ។
« ដូច្នេះសិក្ខាសាលានេះនឹងជួយឲ្យសិស្សដែលទើបតែជាប់ 
ឬធ្លាក់បាក់ឌុបថ្មីៗ ហើយមិនទាន់ដឹងត្រូវរៀនអី ឲ្យបានយល់ច្បាស់ 
និងអាចសម្រេចចិត្តចាប់ជំនាញបានត្រឹមត្រូវ ។ 
ថ្ងៃនេះយើងធ្វើបទបង្ហាញ ៩ជំនាញធំៗ 
ដែលក្នុងនោះជំនាញដែលសិស្សនិយមរៀនមានដូចជា ស្ថាបត្យកម្ម 
ព័ត៌មានិវិទ្យា ពាណិជ្ជកម្ម និង ភាសាអង់គ្លេស »។
« ជំនាញទាំងនេះពេញនិយមរៀន ព្រោះក្រៅពីមានឱកាសការងារច្រើនបច្ចុប្បន្ន ថែមទាំងអាចប្រើដើម្បីចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងទៀតផង។ អ្នកមិនជាប់បាក់ឌុបក៏អាចចូលរៀនបានដែរ ដោយគេត្រូវចាប់ផ្តើមពីរៀនបញ្ញប័ត្ររង » ។
លោកក៏បានបញ្ជាក់ផងដែរថា៖ «សិក្សានៅ Limkokwing 
សិស្សនិស្សិតនឹងចេះច្បាស់ ហើយអាចធ្វើការងារបានយ៉ាងល្អ 
ព្រោះកំឡុងពេលរៀន សិស្សទាំងអស់នឹងតម្រូវឲ្យធ្វើ Project ជាច្រើន
 ហើយបង្រៀនដោយគ្រូបរទេស និង 
គ្រូខ្មែរដែលមានបទពិសោធន៍ជាច្រើនឆ្នាំ  ការបង្រៀនគឺយកចិត្តទុកដាក់
 ដិតដល់ខ្លាំងព្រោះក្នុងមួយថ្នាក់រៀនយើងកំណត់ចំនួនសិស្សត្រឹមតែ
 ២០នាក់ប៉ុណ្ណោះ»។
« យើងធ្វើការជាមួយក្រុមហ៊ុនជាច្រើនដើម្បីឲ្យសិស្សងាយស្រួលចុះ កម្មសិក្សា។ កន្លងមកក្រោយយចប់កម្មសិក្សា សិស្សរបស់យើងតែទទួលបានការងារធ្វើយ៉ាងឆាប់រហ័ស ដោយសារនិស្សិតចេញពីសាលាយើងពូកែរភាសាអង់គ្លេស មានសម្មតិផលស្រាប់ និងមានសមត្ថភាពពិតប្រាកដ» ។
« រៀននៅសាកលវិទ្យាល័យយើង អាចទៅរៀនបន្តនៅ Limkokwing 
នៅឯបរទេសដូចជា ម៉ាឡេស៊ី ទីក្រុងឡុងដុងនៃចក្រភពអង់គ្លេស ចិន 
និងអាហ្វ្រិកជាដើម ។  រាល់ឆមាសយើងតែងមានសិស្សចេញទៅរៀន Exchange 
Program ក្រៅប្រទេស ភាគច្រើនគេទៅ ម៉ាឡេស៊ី និងអង់គ្លេស ។ 
នេះជាឱកាសដែលអាចឲ្យសិស្សបានចេញទៅមើលបរិយាសកាសសិក្សានៅប្រទេស
គេដើម្បីទទួលបានបទពិសោធន៍ថ្មី» ៕

« តាមពិតទៅការណែនាំរបស់ចាស់ទុំមិនមែនមានន័យថាមិនល្អនោះទេ តែដើម្បីទទួលបានលទ្ធផលល្អក្នុងការសិក្សា ពួកគេគួររៀនអ្វីដែលគេស្រលាញ់ចូលចិត្ត ឬ ត្រូវនឹងទេពកោសល្យរបស់ខ្លួន » ។

« ជំនាញទាំងនេះពេញនិយមរៀន ព្រោះក្រៅពីមានឱកាសការងារច្រើនបច្ចុប្បន្ន ថែមទាំងអាចប្រើដើម្បីចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងទៀតផង។ អ្នកមិនជាប់បាក់ឌុបក៏អាចចូលរៀនបានដែរ ដោយគេត្រូវចាប់ផ្តើមពីរៀនបញ្ញប័ត្ររង » ។

« យើងធ្វើការជាមួយក្រុមហ៊ុនជាច្រើនដើម្បីឲ្យសិស្សងាយស្រួលចុះ កម្មសិក្សា។ កន្លងមកក្រោយយចប់កម្មសិក្សា សិស្សរបស់យើងតែទទួលបានការងារធ្វើយ៉ាងឆាប់រហ័ស ដោយសារនិស្សិតចេញពីសាលាយើងពូកែរភាសាអង់គ្លេស មានសម្មតិផលស្រាប់ និងមានសមត្ថភាពពិតប្រាកដ» ។




«រៀនអ្វីដែលអ្នកចូលចិត្ត អ្នកនឹងរៀនពូកែ» ត្រូវបានលើកឡើងក្នុង Discovery Day របស់ Limkokwing
 
        Reviewed by Khmer-Library168
        on 
        
9:08 AM
 
        Rating: 
No comments: