អ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ពេលចាប់អារម្មណ៍ចង់ឡើងតំណែង
ការស្នើសុំឡើងតំណែង
គឺជាដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភមួយដែលអ្នកស្វែងរកការងារធ្វើ
ជាទូទៅនឹងត្រូវឆ្លងកាត់។
ដោយសារតែវាមានសារសំខាន់សម្រាប់អ្នកដើម្បីមានការរីកចម្រើនក្នុង
អាជីពការងាររបស់អ្នកនោះ
ទើបបុគ្គលិកជាច្រើនភ័យខ្លាចក្នុងការទៅជួបជាមួយចៅហ្វាយរបស់ពួកគេ
និងស្នើសុំការដំឡើងតំណែងនេះព្រោះថា
“តើគួរធ្វើយ៉ាងណាប្រសិនបើពួកគេនិយាយថាទេ?”
ប៉ុន្តែតើអ្នកដឹងទេថាការទទួលបានការដំឡើងតំណែង គឺជាផ្នែកសំខាន់មួយនៅក្នុងភាពជោគជ័យរបស់អ្នក? អ្នកស្វែងរកការងារធ្វើភាគច្រើនដែលមិនហ៊ានស្នើសុំការដំឡើងតំណែ ង គឺតែងតែមិនសប្បាយចិត្ត ឬ មិនមានលទ្ធផលល្អក្នុងការងារ។ នេះមិនមែនជារឿងល្អនោះទេ មិនថាសម្រាប់អ្នកឬក្រុមហ៊ុនដែលអ្នកកំពុងធ្វើការនោះឡើយ។
តើអ្នកដែលទទួលជោគជ័យធ្វើបានយ៉ាងដូចម្ដេច? នេះគឺជាគន្លឹះក្នុងការបានឡើងតំណែង៖
សួរខ្លួនឯង ថាតើខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលបានការដំឡើងតំណែងហើយឬនៅ?
អ្នកមិនអាចទទួលបានការដំឡើងតំណែងដោយងាយស្រួលនោះទេ។ អ្នកត្រូវខំធ្វើការដើម្បីឈានទៅសម្រេចវា។ តើអ្នកកំពុងបំពេញការងាររបស់អ្នកបានល្អដែរឬទេ? តើអ្នកពិតជាស័ក្ដិសមនឹងទទួលបានការដំឡើងតំណែងទេ? ដោយសារតែប្រសិនបើអ្នកមិនត្រៀមខ្លួនជាស្រេចនោះទេ ឱកាសដែលអ្នកអាចត្រូវបានគេបដិសេធឬអ្នកអាចប្រឈមនឹងលទ្ធផលជា អវិជ្ជមានដោយទទួលបានការងារលំបាកជាងមុនដែលអ្នកមិនត្រៀមខ្លួន ដើម្បីទទួលយកវា។
រឿងមួយសំខាន់បំផុតដែលអ្នកស្វែងរកការងារទាំងអស់គួរតែស្វែងយល់ នោះ គឺថាដើម្បីទទួលបានការដំឡើងតំណែង អ្នកត្រូវតែទទួលបានទំនុកចិត្តពីនិយោជករបស់អ្នក។ អ្នកគួរបង្ហាញពួកគេថាអ្នកមានសមត្ថភាពក្នុងការបំពេញការងារបន្ថែម និងការទទួលខុសត្រូវខ្ពស់។ នេះជាមូលហេតុដែលការរៀបចំខ្លួនរួចរាល់មុនពេលអ្នកស្នើសុំការ ដំឡើងតំណែងមានសារសំខាន់ណាស់មិនថាអ្នកកំពុងស្ថិតក្នុងមុខតំ ណែងណាក៏ដោយនៅពេលនេះ។
ធ្វើឱ្យចៅហ្វាយរបស់អ្នកជឿជាក់៖
អ្នកអាចចាប់ផ្តើមដោយចងក្រងតារាងអំពីសមិទ្ធផលការងាររបស់អ្នក។ ការធ្វើបែបនេះប្រហែលមិនមែនជាវិធីតែមួយក្នុងការបង្ហាញវាទៅកាន់ ចៅហ្វាយរបស់អ្នកទេ។ ប៉ុន្តែការមានគំនិតច្បាស់លាស់អំពីស្នាដៃរបស់អ្នកនឹងអាចជួយអ្នក ឱ្យងាយស្រួលក្នុងការធ្វើឱ្យចៅហ្វាយរបស់អ្នកជឿជាក់មកលើអ្នក។ តើមានគម្រោងបន្ថែមណាខ្លះដែលអ្នកបានធ្វើកន្លងមកដែលបាននាំមក នូវប្រាក់ចំណូលបន្ថែមមកឱ្យក្រុមហ៊ុន? តើអ្នកលក់បានប៉ុន្មានខែកាលពីខែកន្លងមកនេះ? តើអ្នកអាចនាំអតិថិជនថ្មីមកកាន់ក្រុមហ៊ុនបានឬទេ?
និយោជកនឹងមិននិយាយថាយល់ព្រមទៅកាន់អ្នកភ្លាមៗនោះទេ។ ទោះបីជាពួកគេមិនផ្ដល់ឱ្យតាមសំណើររបស់អ្នកតែពួកគេនឹងផ្តល់ឱ្យ អ្នកនូវចម្លើយដែលប្រសើរជាងមុនមកកាន់អ្នកថា “គ្រាន់តែព្យាយាមបំពេញការងាររបស់អ្នកទៅ” ដូច្នេះអ្នកត្រូវបង្ហាញពួកគេថាតើអ្នកមានតម្លៃយ៉ាងណា និងអ្វីដែលអ្នកអាចធ្វើផ្ដល់ជូនក្រុមហ៊ុនដើម្បីទទួលបានមុខតំណែង ថ្មីដែលខ្ពស់និងល្អជាងមុន។
តើនៅពេលណាដែលគួរស្នើសុំ?
នៅពេលដែលនិយាយអំពីការស្នើសុំឡើងតំណែង ការចូលរួមក្នុងគម្រោងណាមួយ ឬសូម្បីតែការស្នើសុំដំឡើងប្រាក់ខែ សូមចងចាំថាការជ្រើសរើសពេលវេលាត្រឹមត្រូវពិតជាមានសារសំខាន់ណាស់។ និយោជក គឺជាបុគ្គលដែលរវល់ខ្លាំងណាស់។ ពួកគេប្រហែលជាមិនមានពេលគិតក្នុងការបំពេញតាមតម្រូវការរបស់អ្នក គ្រប់ពេលវេលានោះទេ។
ដូច្នេះអ្នកត្រូវកំណត់ពេលវេលារបស់អ្នកក្នុងរបៀបមួយដែលមាន ប្រយោជន៍សម្រាប់អ្នកដែលជានិយោជិកហើយវាក៏ងាយស្រួលសម្រាប់ ចៅហ្វាយរបស់អ្នកជានិយោជកដែលកំពុងអនុវត្តភារកិច្ចជាច្រើនក្នុងពេល តែមួយ។
អ្នកត្រូវប្រាកដថាចៅហ្វាយរបស់អ្នកមានពេលគ្រប់គ្រាន់ដើម្បី អង្គុយជជែក និងនិយាយអំពីប្រធានបទនេះ ហើយគាត់មានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីការបំពេញការងាររបស់ អ្នក វាយតម្លៃ និងឈានដល់ធ្វើការសម្រេចចិត្ត។
បំពេញការងារឱ្យដូចជាក្រុមហ៊ុនរបស់អ្នក៖
វាជាទូទៅដែលថាការបានឡើងតំណែងអាចជួយបន្ថែមតម្លៃដល់អាជីព ប្រវត្តិរូប មុខតំណែង និងលើកកម្ពស់ទំនុកចិត្តលើខ្លួនឯងរបស់អ្នក។ ប៉ុន្តែការធ្វើឱ្យវាផ្អែកទៅលើអ្នកតែម្នាក់ឯងអាចជាទង្វើអាត្មានិ យម។ សូមចងចាំថានៅពេលដែលចៅហ្វាយរបស់អ្នកសម្រេចចិត្តថាតើត្រូវផ្តល់ឱ្យ អ្នកនូវតំណែងដែលល្អជាងមុន ឬដំឡើងប្រាក់ខែរបស់អ្នក គាត់តែងមានការព្រួយបារម្ភច្រើនដល់ក្រុមហ៊ុន។
ប្រសិនបើគាត់គិតថាអ្នកមិនស័ក្តិសមនឹងការងារដែលអ្នករំពឹងនោះ គាត់នឹងពិចារណាផ្លាស់ប្ដូរអ្នកឱ្យកាន់កាប់តំណែងនោះទេ។ ដូច្នេះអ្នកត្រូវបង្ហាញឱ្យឃើញជានិច្ចថាអ្វីដែលអ្នកធ្វើគឺ ផ្ដោតទៅលើភាពប្រសើរឡើងរបស់ក្រុមហ៊ុន។ អ្នកត្រូវប្រាកដថាក្រុមហ៊ុនបានដឹងថាអ្នកពិតជាស្រឡាញ់ការងារ បច្ចុប្បន្នរបស់អ្នក ហើយអ្នកកំពុងស្វែងរកវិធីដើម្បីកែលម្អយ៉ាងខ្លាំងដើម្បីនាំមកនូវ ប្រាក់ចំណូលបន្ថែមទៀតដល់ស្ថាប័ននេះ។ វិធីនេះអាចធ្វើឱ្យនិយោជករបស់អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការផ្តល់ ឱ្យអ្នកនូវអ្វីដែលអ្នកចង់បានឡើយ។
ត្រូវចេះចរចាជាមួយពួកគេ
ចូរអ្នកត្រូវប្រឈមមុខជាមួយនឹងស្ថានការណ៍នេះ។ អ្នកបានខិតខំធ្វើការអស់រយៈពេលពីរបីឆ្នាំកន្លងមកនេះហើយអ្នកសម នឹងទទួលបានការផ្ដល់តំណែងនេះ។ ប៉ុន្តែការបានឡើងតំណែង គឺមិនត្រឹមតែការទទួលមានឋានៈដែលល្អជាងមុននោះទេ។ វាក៏មានន័យផងដែរថាប្រាក់ខែរបស់អ្នកនឹងត្រូវបានកើនឡើង។ ដូច្នេះអ្នកត្រូវរៀនពីរបៀបដើម្បីចរចាជាមួយពួកគេ។ ប្រសិនបើអ្នកមិនបានសាកសួរអំពីអ្វីដែលអ្នកសមនឹងទទួលបាន ដែលជាសំណងសម្រាប់ការខិតខំប្រឹងប្រែងបំពេញការងាររបស់អ្នក និយោជករបស់អ្នកនឹងមិនធ្វើការសម្រេចចិត្តសម្រាប់អ្នកនោះទេ។
The Washington post បានបង្ហាញថាបុរសមានទំនោរចរចាប្រាក់បៀវត្សរ៍លើកដំបូងរបស់ខ្លួន បួនដងជាងស្ត្រី។ បុរស និងស្ត្រីជាទូទៅមិនគួរភ័យខ្លាច ឬមានអារម្មណ៍ស្ទាក់ស្ទើរចំពោះការស្នើសុំប្រាក់ខែច្រើននោះទេ។ វាជាការពិតដែលថាការលើកទឹកចិត្តផ្នែករូបិយវត្ថុផ្ដោតសំខាន់ទៅលើ របៀបដែលបុគ្គលម្នាក់បំពេញការងារ និងរបៀបដែលពួកគេបានលើកទឹកចិត្តក្នុងកំឡុងពេលធ្វើការ។ ដូច្នេះប្រសិនបើអ្នកចង់ធ្វើការបានល្អប្រសើរនិងពង្រីកអាជីពរបស់ អ្នកនោះ អ្នកត្រូវចេះចរចាដើម្បីទទួលបានប្រាក់ខែល្អប្រសើរជាងមុនដែលនឹង ធ្វើឱ្យអ្នកសប្បាយចិត្តនិងមានទឹកចិត្តធ្វើការ៕
ដកស្រង់ចេញពី http://news.sabay.com.kh
ស្វែងរកការងារធ្វើ អាចចូលទៅកាន់ www.everjobs.com.kh
ប្រភព៖ everjobs

Reviewed by Khmer-Library168
on
5:55 AM
Rating:
No comments: