អ្នកឧស្សាហ៍ជក់បារី និងកំពុងព្យាយាមផ្តាច់បារី គួរតែដឹងវិធីនេះដើម្បីលាងសំអាតជាតិពុលពីក្នុងខ្លួន និងសួត តាមបែបធម្មជាតិ

ការជក់បារីត្រូវបានគេដឹងថាអាចប៉ះពាល់ដល់សុខភាព និងសួតយ៉ាងធ្ងន់ធ្ងរដូចជាក្អករ៉ាំរ៉ៃ ជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ផ្សេងៗជាច្រើន ប៉ុន្តែនៅតែមានមួយមនុស្សចំនួនធំនៅតែមិនអាចកាត់ផ្តាច់វាបាន។  យកល្អប្រសិនជាអាចផ្តាច់បានទើបជាការប្រសើរ តែក្នុងករណីអ្នកពិបាកនឹងកាត់ផ្តាច់  ឬព្យាយាមផ្តាច់បារីហើយនៅតែមិនអាចធ្វើបាននោះ អ្នកគួរតែរកវិធីថែទាំ   និងបណ្តេញជាតិពុលមួយចំនួនចេញពីរាងកាយទើបជាការល្អ។ ថ្ងៃនេះយើងនឹងលើកយកការធ្វើភេសជ្ជៈមួយប្រភេទដែលអាចជួយលាងសម្អាតជាតិពុលពីក្នុងរាងកាយ និងសួតបានយ៉ាងមានប្រសិទ្ធភាព។
តោះ! មកតាមដានវិធីធ្វើទាំងអស់គ្នាដូចតទៅ៖ 

# វិធីធ្វើភេសជ្ជៈបន្សាបជាតិពុលពីក្នុងខ្លួន និងសួត

គ្រឿងផ្សំ
- ខ្ទឹមបារាំង ១គីឡូក្រាម
- ខ្ញី ១មើម
- ទឹកឃ្មុំ ៤០០ក្រាម
- ម្សៅរមៀត ២ស្លាបព្រា (១ចិប/ ១ទូកដៃ)
- ទឹកស្អាត ១លីត្រ 

គ្រឿងផ្សំធ្វើភេសជ្ជៈបន្សាបជាតិពុលពីក្នុងខ្លួន និងសួត

ការអនុវត្ត៖

- ហាន់ ឬចិតខ្ញី និងខ្ទឹមបារាំងជាចំណិតតូចៗល្មម
- ដាំទឹកស្អាតជាមួយទឹកឃ្មុំឱ្យពុះ រួចដាក់ខ្ទឹមបារាំង និងខ្ញីដែលហាន់រួចចូល រំងាស់ឱ្យបាន២ ទៅ៣នាទីសឹមបន្ថែមម្សៅរមៀតចូលរួចទុកឱ្យត្រជាក់។
- បន្ទាប់មកអ្នកអាចយកទៅច្រកដាក់កែវបិទមាត់ឱ្យជិត រួចទុកក្នុងទូទឹកកកសម្រាប់ទទួលទាននៅពេលក្រោយបាន។

ដាំទឹកស្អាតជាមួយទឹកឃ្មុំឱ្យពុះ រួចដាក់ខ្ទឹមបារាំង និងខ្ញីដែលហាន់រួចចូល រំងាស់ឱ្យបាន ២ ទៅ ៣នាទីសឹមបន្ថែមម្សៅរមៀតចូល រួចទុកឱ្យត្រជាក់

ចំណាំ៖ 

អ្នកអាចទទួលទានភេសជ្ជមួយនេះ ២ដងក្នុងមួយថ្ងៃ និងម្តង១ស្លាបព្រា ។ ពេលព្រឹកពោះទទេរម្តង និងពេលល្ងាចមុនពេលចូលគេង ២ម៉ោងម្តងទៀត។

អ្នកអាចទទួលទានភេសជ្ជមួយនេះ ២ដង ក្នុងមួយថ្ងៃ និង ១ដង ១ស្លាបព្រា ។ ពេលព្រឹកពោះទទេរ ១ដង និងពេលល្ងាចមុនពេលចូលគេង ២ម៉ោង ១ដងទៀត។

# គុណសម្បត្តិ

ខ្ញី៖ ជួយបំបាត់ស្លេស បណ្តេញមេរោគបាក់តេរី និងជាតិពុលផ្សេងៗចេញពីក្នុងសួត និងរាងកាយ។
ខ្ទឹមបារាំង៖ ជួយកាពារ និងបណ្តេញជាតិពុលដែលឆ្លងមេរោគទៅកាន់ផ្លូវដង្ហើម។
រមៀត៖ រមៀតសម្បូរវីតាមីន, រ៉ែ និងអាស៊ីតអូមេហ្គា៣ ដែលមានប្រយោជន៍ក្នុងការទប់ស្កាត់វីរុសផ្សេងៗ និងជំងឺផ្តាសាយ។ ជាពិសេសរឹតតែមានប្រសិទ្ធភាពនៅពេលដែលផ្សំជាមួយទឹកឃ្មុំ ដែលអាចជួយបង្ការមេរោគ  សំអាតជាតិខ្លាញ់   និងជាតិពុលមិនល្អចេញពីសួតបានយ៉ាងល្អ៕
=>ដកស្រង់ចេញពី https://www.khmerload.com
អ្នកឧស្សាហ៍ជក់បារី និងកំពុងព្យាយាមផ្តាច់បារី គួរតែដឹងវិធីនេះដើម្បីលាងសំអាតជាតិពុលពីក្នុងខ្លួន និងសួត តាមបែបធម្មជាតិ អ្នកឧស្សាហ៍ជក់បារី និងកំពុងព្យាយាមផ្តាច់បារី គួរតែដឹងវិធីនេះដើម្បីលាងសំអាតជាតិពុលពីក្នុងខ្លួន និងសួត តាមបែបធម្មជាតិ Reviewed by Khmer-Library168 on 2:17 AM Rating: 5

No comments:

Powered by Blogger.