តើម៉ូតសក់ប្រចាំត្រកូល ដែលសុគន្ធកញ្ញា ចូលចិត្តធ្វើបំផុតគឺម៉ូតអ្វី?
សក់ជាផ្នែកមួយសំខាន់ណាស់ សម្រាប់លើកស្ទួយសម្រស់មនុស្សគ្រប់គ្នា ឲ្យមានភាពស្រស់ស្អាត ជាពិសេសគឺមិត្តនារីៗយើងតែម្ដង។
ជាក់ស្ដែង កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏តែងបង្ហាញខ្លួនជាមួយស្ទីលតុបតែងខ្លួនប្លែកៗ អមនឹងម៉ូតសក់ យ៉ាងស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ រាល់ពេលចេញសម្ដែងផងដែរ។
ក្នុងនោះ ម្ចាស់បទ«ចង់ទៅ ទៅៗ» រូបនេះក៏ និយមលេងម៉ូតសក់មួយ គឺបែបបួង ដែលមើលទៅពិតជាស្រស់ស្អាត សាកសមនឹងទម្រង់មុខរបស់កញ្ញា ជាខ្លាំង។
ឃើញដូច្នេះ ខ្មែរឡូត ក៏បានចម្រាញ់យកម៉ូតសក់បួង ដែលតារាស្រីរូបនេះ និយមធ្វើជាងគេ រាល់ពេលឡើងសម្ដែងលើឆាក ក៏ដូចជាពេលចេញដំណើរកម្សាន្តមក ចែកជូនប្រិយមិត្តបានទស្សនា ។
ចំពោះម៉ូតសក់នេះ អាចនិយាយបានថា ជាម៉ូតសក់ប្រចាំត្រកូលសម្រាប់ សុគន្ធកញ្ញា ដែលនាងចូលចិត្តធ្វើបំផុត៕
ចង់ជ្រាបច្បាស់ថា សុគន្ធកញ្ញា បួងសក់ស្អាតប៉ុណ្ណា ទស្សនារូបភាពខាងក្រោម៖ 












តើម៉ូតសក់ប្រចាំត្រកូល ដែលសុគន្ធកញ្ញា ចូលចិត្តធ្វើបំផុតគឺម៉ូតអ្វី?
 
        Reviewed by Khmer-Library168
        on 
        
10:14 PM
 
        Rating: 
No comments: