ប្ដីបាញ់ប្រពន្ធពោះធំ ៣ គ្រាប់ និងខ្លួនឯង ១ គ្រាប់ ព្រោះនាងមិនព្រមវិលរួមរស់គ្នាវិញ
ក្រុងបាងកក: ទាហានម្នាក់នៅប្រទេសថៃ
ត្រូវបានចាប់ខ្លួនក្រោយពីដេញតាមភរិយាកំពុងមានគភ៌
និងបាញ់ប្រហារនាងនៅកណ្ដាលផ្សារទំនើប បន្ទាប់ពីនាងសុំលែងលះ។
អ្នកស្រី ស៊ីរិនផន ឈុមប៊ុនឈូ អាយុ ៤០ ឆ្នាំ បានចែកផ្លូវពីស្វាមី ពិចិត អាយុ ៤១ ឆ្នាំ កាលពីដើមខែ ក្រោយពីបានដឹងថា ស្វាមីខ្លួនក្បត់ផិតដោយលួចលាក់មានស្រីកំណាន់។
អ្នកស្រីបានរត់គេចពីផ្ទះក្នុងខេត្ដខាន់ចាណាប៊ុរី មកស្នាក់នៅជាមួយគ្រួសារចម្ងាយប្រមាណ ៦៤០ គីឡូម៉ែត្រ ភាគឦសាន្ដប្រទេសក្នុងខេត្ដអ៊ូដុន ថានី។
ប៉ុន្ដែលោក ពិចិត បានតាមដាននាង និងបានបាញ់ប្រហារនាង ៣ គ្រាប់ចំខ្នង នៅចំពោះមុខអ្នកដើរផ្សារជាច្រើននាក់ កាលពីថ្ងៃសុក្រ។ ពេលតាមដានភរិយាដល់ខេត្ដអ៊ូដុន ថានី លោក ពិចិត បានរកនាងឃើញនៅថ្ងៃសុក្រកំពុងរុញរទេះទិញទំនិញនៅវេលាម៉ោង ២ រសៀល។
ទាហានដៃឆៅរូបនេះ បានប្រល័យជីវិតភរិយាដោយសារនាងមិនព្រមស្រុះស្រួលគ្នាវិញ។ នាងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក ពិចិត ក៏បានបាញ់ត្រូវខ្លួនឯងមួយគ្រាប់ចំដើមទ្រូង តែប៉ូលិសជឿថា លោកគ្មានបំណងសម្លាប់ខ្លួនទេ ដោយសារពេលនោះមានមនុស្សច្រើន។
គ្រាប់កាំភ្លើងផ្សេងទៀតក៏បានផ្លាតទៅត្រូវក្មេងប្រុសអាយុ ៧ ឆ្នាំ ឈ្មោះ គុមផុន ផូនីតានីត្រាត ចំជើង និងជំនួយការហាង ផុតទីសាវ៉ាន់ រូដដា អាយុ ៣២ ឆ្នាំ ចំដើមទ្រូងផងដែរ។
ជំនួយការហាងនោះកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ អ៊ូដុន ថានី៕ HR

ដកស្រង់ពី ភ្នំពេញបុស្ដឹ៍ http://www.postkhmer.com/
ប្ដីបាញ់ប្រពន្ធពោះធំ ៣ គ្រាប់ និងខ្លួនឯង ១ គ្រាប់ ព្រោះនាងមិនព្រមវិលរួមរស់គ្នាវិញ
Reviewed by Khmer-Library168
on
8:34 AM
Rating:
No comments: