សុគន្ធ នីសា ប្រកាសចូលរោងការចុងឆ្នាំនេះ តែកូនកម្លោះមិនមែនផ្កាយបី
តារាចម្រៀងល្បីខាងស្រគត់ស្រគំរូបនេះក៏បានបញ្ជាក់ប្រាប់លោក មាស រិទ្ធី កាលពីព្រឹកមិញផងដែរថា នាងកំពុងត្រៀមខ្លួនចូលរោងការជាមួយបុរសសាមញ្ញាម្នាក់ នៅខែធ្នូ ឆ្នាំ២០១៧ នេះហើយ។
ក្នុងបទសម្ភាសជាមួយលោក មាស រិទ្ធី តារាចម្រៀងជាជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Kids អមដោយវត្តមានកូនក្រុមទាំងពីរ កញ្ញា សុគន្ធ នីសា បានថ្លែងទាំងហួសចិត្តថា៖ «ព័ត៌មានដែលថា នាងខ្ញុំមានទំនាក់ទំនងជាមួយបុរសផ្កាយបីនោះ នាងខ្ញុំសូមអះអាងថាមិនមែនជាការពិតទេ ចាស។ នាងខ្ញុំមានគូកំណាន់របស់ខ្ញុំរួចហើយ គាត់ជាមនុស្សធម្មតាតែប៉ុណ្ណោះ ហើយមិនមែនមានទំនាក់ទំនងអីជាមួយប៉ារបស់ស៊ីវហេង នោះទេ អត់មានពិតប្រាកដតែម្ដង»។
ថ្លែងទាំងផ្ទុះសំណើច កញ្ញា សុគន្ធ នីសា ក៏បាននិយាយបន្តថា៖ «នៅពេលដែលនាងខ្ញុំឮព័ត៌មានហ្នឹងភ្លាម នាងខ្ញុំផ្ទុះសំណើចតែម្ដង ចាស ខ្ញុំសើច ខ្ញុំអត់ខឹង ខ្ញុំជាអ្នកសិល្បៈ ខ្ញុំដឹងថាអ្វីដែលអាចកើតឡើងចំពោះយើងទាំងអស់គ្នាក្នុងវិស័យ សិល្បៈព្រោះយើងជាមនុស្សរបស់មហាជន ចឹងពេលខ្ញុំឮព័ត៌មានហ្នឹងភ្លាម ខ្ញុំហួសចិត្តខ្លួនឯង តែមិនមានការតបតអីទេ ខ្ញុំដឹងថា បងប្អូនទស្សនិកជនមួយចំនួនគាត់នឹងយល់ពីអត្តចរិត និងការគិតរបស់ខ្ញុំមួយចំនួន ខ្ញុំជឿជាក់លើពួកគាត់…»។
រឹតតែជម្រះមន្ទិលដាច់ស្រឡះ កញ្ញា សុគន្ធ នីសា ក៏បានបញ្ជាក់ច្បាស់ពីពេលាបញ្ចប់ភាពនៅលីវរបស់នាងផងដែរថា៖ «នាងខ្ញុំរស់នៅដោយជីវភាពធម្មតា ហើយដៃគូរបស់ខ្ញុំក៏គាត់រស់នៅដោយជីវភាពធម្មតា មិនមែនជាមន្ត្រីរាជ ឬអ្នកធំអីទេ គឺពួកខ្ញុំគ្រាន់តែចង់រស់នៅក្នុងជីវិតធម្មតាដូចទស្សនិកជនចឹង ដែរ»។
ទោះជាមិនលាតត្រដាងអត្តសញ្ញាណម្ចាស់ស្នេហ៍ក្ដី ក៏តារាចម្រៀង សុគន្ធ នីសា បានប្រាប់ផងដែរថា៖ «នាងខ្ញុំនឹងចូលរោងការចុងឆ្នាំហ្នឹង គឺខែ ១២ គឺខែធ្នូ ចុងឆ្នាំនេះ ហើយការរៀបការនេះក៏មិនមែនដើម្បីលុបលាងពាក្យចចាមអារាមព័ត៌មាន ដែលគេបានចុះផ្សាយថា ខ្ញុំមានទំនាក់ទំនងជាមួយប៉ា ស៊ីវហេង (ផ្កាយបី) ជាគូដណ្ដឹងរបស់គាត់ហ្នឹងដែរ គឺគម្រោងរៀបការនោះនាងខ្ញុំបានរៀបចំគ្រោងទុកជាមុនហើយ ព្រោះអីចង់និយាយថា រឿងរៀបការមិនមែនរៀបការម៉ាខែពីរខែអីបានទេ គឺគិតទុកមុនមួយឆ្នាំពីរឆ្នាំអីឯណោះ»៕
ដកស្រង់ពី ភ្នំពេញបុស្ដឹ៍ http://www.postkhmer.com/
សុគន្ធ នីសា ប្រកាសចូលរោងការចុងឆ្នាំនេះ តែកូនកម្លោះមិនមែនផ្កាយបី
Reviewed by Khmer-Library168
on
8:15 AM
Rating:
No comments: