ផ្លែ​ឈើ​១០​មុខ​​​​​ល្អ​​បំផុត​សម្រាប់​​អ្នក​ចង់​បាន​ស្បែក​ស ស្អាត បែប​ធម្មជាតិ

ស្បែក​​ ស​ ស្អាត​ ម៉ត់​ រលោង​ គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​​គ្រប់​រូប​ត្រូវ​ការ។​ ហេតុ​ដូច្នេះ​​ហើយ​ទើប​​ ទី​ផ្សារ​គ្រឿង​សម្អាង​​ថែ​រក្សា​សម្រស់​ស្បែក ​កំពុង​ជា​ទី​ពេញ​និយម​​សម្រាប់​មនុស្ស​ស្រី​សម័យ​ថ្មី​។​ យ៉ាង​ណា​មិញ​ ក្រៅ​ពី​គ្រឿង​សម្អាង​ទាំង​នោះ​​​​ចំណី​អាហារ​ដែល​អ្នក​ញ៉ាំ​រាល់​ថ្ងៃ​ក៏​អាច​​ផ្តល់​ វីតាមីន​​ចិញ្ចឹម​ស្បែក​​​ដ៏​វិសេស​វិសាល​សម្រាប់​អ្នក​ផង​ដែរ​​​​។​ ​ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ​ផ្លែ​​ឈើ​ដែល​អ្នក​គួរ​ញ៉ាំ​ ដើម្បី​ជួយ​បំប៉ន​​​ស្បែក​ឲ្យ​រឹត​តែ​​ស្អាត​៖​
១. ផ្លែ​ប៉ោម​
ប្រភេទ​អាស៊ីដ​ម៉្យាង​នៅ​ក្នុង​ផ្លែ​ប៉ោម​ជួយ​ឲ្យ​ស្បែក តឹង​ណែន​ រក្សា​ភាព​​ក្មេង​ជាង​វ័យ​។​

២. ផ្លែ​ប័រ​
វីតាមីន​​B7 នៅ​ក្នុង​ផ្លែ​ប័រ​ ជួយ​ជួស​ជុល​កោសិកា​ស្បែក​ចាស់ៗ​​។
៣. ផ្លែ​ចេក​​
ប៉ូតាស្យូម​នៅ​ក្នុង​ចេក​ជួយ​​ឲ្យ​ស្បែក​មានសំណើមនិង​ជាតិទឹក​គ្រប់​គ្រាន់​។​
៤. ផ្លែ​គីវី​​
វីតាមីន C ជួយជម្រុញប្រព័ន្ធភាពស៊ាំ​របស់​រាង​កាយ​។
៥. ផ្លែ​ក្រូច​​
ជួយ​ឲ្យ​ស្បែក​​​ភ្លឺ​​រលោង​ និង​បន្តឹងស្បែក​​​​កុំ​ឲ្យ​ឆាប់​ជ្រីវជ្រួញ​។
៦. ផ្លែ​ល្ហុង​​
ល្ហុង​ផ្តល់​​អង់ហ្ស៉ីម​ ដែល​ជួយ​ទប់ស្កាត់ការបំផ្លាញស្បែក​ដោយ​ពន្លឺ​ថ្ងៃ​ ឬ​គ្រឿង​សម្អាង​​គ្មាន​គុណភាព​។
៧. ផ្លែ​ទទឹម​​
​ប្រឆាំង​ជាមួយ​ការ​បំផ្លាញ​ស្បែក​​ដូច​ផ្លែ​ល្ហុង​ដែរ​។​
៨. ផ្លែ​ផ្លាំ​​
ជំរុញ​ការ​រំលាយ​អាហារ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​រាង​កាយ​។
៩. ម្នាស់​​
ប្រឆាំង​ភាព​ចាស់​ ​រក្សា​ស្បែក​​ឲ្យ​នៅ​តែ​​ស្អាត​​ផូរផង់​​​​ដូច​មនុស្ស​វ័យ​ក្មេង​។​
១០. ស្ត្រប៊េរី​
ស្រ្តប៊េរី​មាន​សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែល​ជួយ​​កុំ​ឲ្យ​ស្បែក​​មាន​ភាព​ជ្រីវជ្រួញ យា​ធ្លាក់​។
​​អស្ចារ្យ​ណាស់​ទាំង​​ឆ្ងាញ់​ ទាំង​ជំនួយ​ស្បែក អ្នក​ពិត​ជា​គួរ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​១០​មុខ​នេះ​ជា​ប្រចាំ​ ដើម្បី​ទទួល​បាន​គុណ​ប្រយោជន៍​ដ៏​ច្រើន​ទាំង​នេះ​ ៕
ផ្លែ​ឈើ​១០​មុខ​​​​​ល្អ​​បំផុត​សម្រាប់​​អ្នក​ចង់​បាន​ស្បែក​ស ស្អាត បែប​ធម្មជាតិ ផ្លែ​ឈើ​១០​មុខ​​​​​ល្អ​​បំផុត​សម្រាប់​​អ្នក​ចង់​បាន​ស្បែក​ស ស្អាត បែប​ធម្មជាតិ Reviewed by Khmer-Library168 on 6:23 AM Rating: 5

No comments:

Powered by Blogger.