រក​ឃើញ​តួ​ឯក​ម៉ូដែល​ ​Windows Phone​ ​គេ​និយម​ប្រើ​ច្រើន​បំផុត​ក្នុង​លោក

AdDuplex​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​ជួយ​ ​Windows Phone​ ​អភិវឌ្ឍ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ដោយ​ឥត​គិត​ថ្លៃ។ ទិន្នន័យ​ជា​ច្រើន​ទាក់ទង​នឹង​ទូរសព្ទ​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ ​AdDuplex បាន​បង្ហើប​ជា​ច្រើន​ ​ដូច​ជា​ ​Windows Phone 8.1​ ​ជា​ប្រព័ន្ធ​ដំណើរការ​ពេញ​និយម​បំផុត​នៃ​ ​Windows Phone​ ​សរុប​ ​មាន​អ្នក​ប្រើ​ដល់​ ​៧៣.៨%​ ​តាម​ពី​ក្រោយ​ដោយ​ ​Windows 10 Mobile​ ​មាន​ ​ ២០.៩% ។
ចំណែក​ឯ​ទូរសព្ទ​ដែល​គេ​និយម​ប្រើ​បំផុត​នៃ​ត្រកូល​ ​Windows Phone​ ​គឺ​ម៉ូដែល៖
  • Microsoft Lumia 535​ ​ដែល​មាន​​ ១៣%
  • Lumia 640​ ​មាន​ ​១០.២%
  • Lumia 520 មាន​ ​១២.៩% (ឈរ​លំដាប់​កំពូល​កាល​ពី​ខែ​មករា ឆ្នាំ ២០១៦)
រំឭក​ថា​នៅ​ថ្ងៃ​ទី​ ​១១​ ​កក្កដា​ ២០១៧ ​Microsoft​ ​បាន​ផ្ដាច់​ចោល​ការ​អាប់ដែត​កំណែ​ប្រព័ន្ធ​សុវត្ថិភាព​បន្ត​ទៀត​សម្រាប់​ ​Windows Phone 8.1​ ​ខណៈ​ទំហំ​ប្រើប្រាស់​សកល​បាន​ធ្លាក់​ចុះ​សល់​ក្រោម​ ​១% ៕
ប្រភព៖​http://news.sabay.com.kh
រក​ឃើញ​តួ​ឯក​ម៉ូដែល​ ​Windows Phone​ ​គេ​និយម​ប្រើ​ច្រើន​បំផុត​ក្នុង​លោក រក​ឃើញ​តួ​ឯក​ម៉ូដែល​ ​Windows Phone​ ​គេ​និយម​ប្រើ​ច្រើន​បំផុត​ក្នុង​លោក Reviewed by Khmer-Library168 on 9:48 PM Rating: 5

No comments:

Powered by Blogger.