ទម្លាប់អាក្រក់ ៩យ៉ាង បើមិនឆាប់បោះចោលទេ អ្នកនឹងចាស់មុនអាយុ ១០ឆ្នាំ
អាថ៌កំបាំងធ្វើឲ្យមនុស្សមានសុខភាពល្អ និងមើលទៅក្មេងជាងវ័យ
គឺមានតែញ៉ាំឲ្យបានគ្រប់គ្រាន់
និងហាត់កីឡាដែលជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សទូទៅ។
ស្បែកជាចំណុច ធ្វើឲ្យមនុស្សជុំវិញចាប់អារម្មណ៍មុនគេមិនថាស្បែកមុខ ឬស្បែកជើងដៃ។ បើស្បែកតឹងម៉ដ្ឋរលោង អ្នកនឹងមិនភ័យព្រួយចំពោះការសម្លឹងរបស់អ្នកដទៃ តែបើជ្រីវជ្រួញវិញ វានឹងធ្វើឲ្យគេមានអារម្មណ៍អវិជ្ជមានចំពោះអ្នក។
កត្តាស្បែកឆាប់ចាស់ទាំងនេះ គឺបានរួមចំណែកពីទម្លាប់ប្រចាំថ្ងៃដែលអ្នកបានប្រព្រឹត្តិខុសតែមិនដឹងខ្លួន។ ឥឡូវមកស្គាល់ និងប្រយ័ត្នទម្លាប់ដ៏គ្រោះថ្នាក់ទាំងនោះចំពោះសុខភាពស្បែកដូចខាងក្រោម៖
៩. មិនពាក់វ៉ែនតាការពារកម្ដៅថ្ងៃ
ពេលដើរលំហែនៅក្រោមពន្លឺថ្ងៃ ស្បែករបស់អ្នកប្រាកដជាំខ្មៅ ពិសេសស្បែកជុំវិញភ្នែក វាងាយជ្រួញខ្លាំងណាស់។
៨. ញ៉ាំអាហារទំពារថ្គាមម្ខាង
ការទំពាថ្គាមតែម្ខាងដែលប្រឹងញាត់ឲ្យប៉ោង ក៏ធ្វើឲ្យសាច់ថ្ពាល់យារ ជ្រួញ ខណៈម្ខាងទៀតនៅសភាពធម្មតា។
៧. និយាយទូរសព្ទផ្អៀងក្បាល
ការនិយាយដោយយកត្រចៀកផ្អឹបនឹងស្មា អាចធ្វើឲ្យក និងថ្ពាល់របស់អ្នកជ្រួញ។ បើអ្នកជាប់ដៃ អាចប្រើកាសជំនួសវិញ។
៦. ការសម្លឹងទូរសព្ទ ឬថេប្លេត
ជាធម្មតាពេលយើងចាប់កាន់ទូរសព្ទដៃ ឬថេប្លេត យើងតែងតែឱនក្បាលសម្លឹងចុះ តែប្រការនេះអាចធ្វើឲ្យភ្នែកហើម ឆ្អឹងកកោង ហើយធ្វើឲ្យយារ និងជ្រួញ។ សូមកុំព្យាយាមឱនក្បាលចុះច្រើនដង និងយូរពេកពេលប្រើវា។
៥. ដៃច្រត់ចង្កា
នៅពេលអង្គុយនៅមុខកុំព្យូទ័រ ឬពេលអានសៀវភៅ មនុស្សមួយចំនួនមានទម្លាប់ច្រត់ដៃនឹងចង្កាយូរៗ។ ការប្រព្រឹត្តបែបនេះធ្វើឲ្យស្បែកមុខកាន់តែជ្រួញ និងចេញផ្នត់ៗ។
៤. ទម្លាប់ជ្រួញចិញ្ចើម
នៅពេលកើតមានចម្ងល់ មនុស្សមួយចំនួនតែងតែមានទម្លាប់ជ្រួញចិញ្ចើម ញាក់ភ្នែក ឬធ្វើមាត់ស្រួចជាដើម ប៉ុន្តែទម្លាប់ទាំងនេះត្រូវអ្នកជំនាញរកឃើញថា នឹងធ្វើឲ្យស្បែកកាន់តែជ្រួញជាប់តែម្ដង។
៣. ងូតទឹកក្ដៅ
ទោះបីជាទឹកក្ដៅ ធ្វើឲ្យអ្នកស្រួលខ្លួន ប៉ុន្តែបើងូតញឹកញាប់ វានឹងធ្វើឲ្យប៉ះពាល់ដល់ស្បែក ព្រោះកោសិកាស្បែកស្រទាប់លើត្រូវបានបំផ្លាញដែលនាំឲ្យស្បែកឆាប់ស្ងួត និងបែកស្រកា។
២. ប្រើប្រាស់ម៉ាស៊ីនត្រជាក់
ជាធម្មតា ម៉ាស៊ីនត្រជាក់ធ្វើឲ្យសំណើមបាត់បង់ពីក្នុងខ្យល់ ហើយមនុស្សដែលប៉ះចំហាយម៉ាស៊ីនត្រជាក់នឹងធ្វើឲ្យស្បែកស្ងួតបន្តិចម្ដងៗ ដូច្នេះយើងពុំគួរពឹងអាស្រ័យគ្រប់ពេលពេកទេ។
១. គេងផ្អៀង ឬផ្កាប់
ពេលគេងបែបនេះ ធ្វើឲ្យក និងសាច់ដុំស្មារបស់អ្នកកាន់តែតឹង ហើយធ្វើឲ្យចរន្តឈាមជួបឧបសគ្គក្នុងការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។ ការគេងដូច្នេះ បង្កឲ្យមានរង្វង់ខ្មៅជុំវិញភ្នែក និងហើមមុខថែមទៀត។ សូមព្យាយាមគេងឲ្យខ្នងរាបនឹងកន្ទេលភាគច្រើន តែក៏អាចប្រែខ្នងខ្លះបានដែរ។ ម្យ៉ាងទៀត ពុំគួរគេងលើខ្នើយកើយខ្ពស់ពេកទេ ព្រោះវារាំងស្ទះដល់លំហូរឈាម និងធ្វើឲ្យ.កជ្រីវជ្រួញ៕

ដកស្រង់ចេញពីវេបសសាយ http://news.sabay.com.kh
ទម្លាប់អាក្រក់ ៩យ៉ាង បើមិនឆាប់បោះចោលទេ អ្នកនឹងចាស់មុនអាយុ ១០ឆ្នាំ
Reviewed by Khmer-Library168
on
6:07 AM
Rating:
No comments: