រូបរាងស្អាត អាយុវែង សុខភាពក៏ល្អ ដោយគ្រាន់តែអនុវត្តតាមចំនុចទាំងនេះ!
ចង់បានរូបរាងស្អាត សុខភាពល្អ និង
អាយុវែងគឺអាស្រ័យទៅលើការថែទាំរបស់អ្នក
បើអ្នកមានទម្លាប់ល្អនោះអ្នកនឹងទទួលបានសុខភាពល្អ និង អាយុវែង
ដូច្នេះអ្នកគួរតែ៖
១. កុំញ៉ាំអាហារច្រើនពេក ៖ បើសិនជាអ្នកចង់មានសុខភាពល្អអ្នកគួរតែទម្លាប់ញ៉ាំអាហារតិច ល្មមបានហើយព្រោះការញ៉ាំឆ្អែតជ្រុល ឬច្រើនពេកធ្វើឲ្យអ្នកមិនស្រួលខ្លួន និង មិនស្រស់ស្រាយនោះទេ។ វាក៏ធ្វើឲ្យក្រពះពិបាកនឹងកិនអាហារផងដែរ។
២. ធ្វើខ្លួនឲ្យមានចលនា ៖មានន័យថាអ្នកមិនគួរ នៅមួយកន្លែងនោះទេ អ្នកគួរតែមានចលនាឲ្យបានច្រើនទើបល្អ។ អ្នកអាចធ្វើអ្វីក៏បានឲ្យតែរាងកាយអ្នកបញ្ចេញជាតិពុលពីក្នុង ខ្លួនបាន បើសិនជាអ្នកគ្មានពេលវលាទៅហាត់ប្រាណនោះ។
៣. មានការរួមភេទត្រឹមត្រូវ ៖ ការរួមភេទគឺជារឿងសំខាន់មួយ ដូច្នេះអ្នកត្រូវមានការរួមភេទដែលត្រឹមត្រូវគឺទៅតាមអាយុរបស់ អ្នក ដើម្បីធ្វើឲ្យអ្នកមានសុភាពល្អ និង រាងកាយមាំមួន។
៤. កុំចំណាយពេលមើលលើគ្រឿងអេឡិចត្រូនិកយូរពេក ៖
ការមើលទូរទស្សន៍ ទូរស័ព្ទ
ច្រើនពេកវាមិនបានជួយដល់សុខភាពអ្នកនោះទេដូច្នេះអ្នកគួរតែ
កាត់បន្ថយវាទើបជាការប្រសើរ។
៥. ចៀសវាងពីការត្រូវកម្ដៅថ្ងៃខ្លាំងពេក ៖ ការចៀសវាងពីការត្រូវកម្ដៅថ្ងៃខ្លាំងអាចជួយឲ្យអ្នកកាត់បន្ថយ មហារីកស្បែក ការពារការធ្លាក់យារនៃស្បែក និងធ្វើឲ្យយើងមើលទៅក្មេងជាងវ័យ។
៦. ចាកចេញពីភាពស្មុគស្មាញ ៖ ពេលដែលអ្នកមានបញ្ហាផ្លូវចិត្ត ស្មុគស្មាញច្រើន នោះសុខភាពអ្នកក៏មិនល្អដែរ ដូច្នេះអ្នកអ្នកគួរតែព្យាយាមធ្វើចិត្តឲ្យរីករាយ និងចៀសវាងពី ភាពឯកា និង ការបាក់ទឹកចិត្ត។
៧. ចំណាយពេលហាត់ប្រាណ ៖
អ្នកគួរតែលះបង់ពេលខ្លះក្នុងការហាត់ប្រាណ ដើម្បីឲ្យសុខភាពល្អ
និង រូបរាងរឹងមាំ ហើយទប់ស្កាត់ការកើតជំងឺជាច្រើនទៀត។
៨. ញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន ៖ ផ្លែឈើ និងបន្លែល្អណាស់ចំណោះសុខភាពក៏ដូចជាសម្រស់ព្រោះវាមានវីតាមីន ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងធ្វើឲ្យរូបរាងស្អាត និងរឹងមាំ។
៩. ការញ៉ាំស្រាក្នុងកម្រិតត្រឹមត្រូវ ៖ បើអ្នកញ៉ាំស្រាក្នុងកម្រិតមួយដែលលើសពីការទទួលយកនោះអ្នកនឹង អាចមានបញ្ហាសុខភាព ជាពិសេសទៀតអ្នកគឺជាមនុស្សស្រីដូច្នេះមិនគួរញ៉ាំស្រាច្រើននោះ ទេ ប៉ុន្តែបើយូរៗម្ដង និង បរិមាណតិចតួចវាគ្មានបញ្ហានោះទេ ហើយវាក៏ល្អដែរ។
១០. កុំជក់បារី ៖
ការជក់បារីគឺប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ដូចជាសួត បំពង់ក ជាដើម
ហើយវាធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង
ដូច្នេះអ្នកមិនគួរប្រើវានោះទេ។
សុខភាពគឺសំខាន់ជាងអ្វីៗទាំងអស់ព្រោះបើអ្នកឈឺទោះបីជាអ្នកចង់ធ្វើអ្វីក៏ធ្វើមិនកើតដែរ ៕
ប្រភព៖ Health.com
១. កុំញ៉ាំអាហារច្រើនពេក ៖ បើសិនជាអ្នកចង់មានសុខភាពល្អអ្នកគួរតែទម្លាប់ញ៉ាំអាហារតិច ល្មមបានហើយព្រោះការញ៉ាំឆ្អែតជ្រុល ឬច្រើនពេកធ្វើឲ្យអ្នកមិនស្រួលខ្លួន និង មិនស្រស់ស្រាយនោះទេ។ វាក៏ធ្វើឲ្យក្រពះពិបាកនឹងកិនអាហារផងដែរ។
២. ធ្វើខ្លួនឲ្យមានចលនា ៖មានន័យថាអ្នកមិនគួរ នៅមួយកន្លែងនោះទេ អ្នកគួរតែមានចលនាឲ្យបានច្រើនទើបល្អ។ អ្នកអាចធ្វើអ្វីក៏បានឲ្យតែរាងកាយអ្នកបញ្ចេញជាតិពុលពីក្នុង ខ្លួនបាន បើសិនជាអ្នកគ្មានពេលវលាទៅហាត់ប្រាណនោះ។
៣. មានការរួមភេទត្រឹមត្រូវ ៖ ការរួមភេទគឺជារឿងសំខាន់មួយ ដូច្នេះអ្នកត្រូវមានការរួមភេទដែលត្រឹមត្រូវគឺទៅតាមអាយុរបស់ អ្នក ដើម្បីធ្វើឲ្យអ្នកមានសុភាពល្អ និង រាងកាយមាំមួន។
៥. ចៀសវាងពីការត្រូវកម្ដៅថ្ងៃខ្លាំងពេក ៖ ការចៀសវាងពីការត្រូវកម្ដៅថ្ងៃខ្លាំងអាចជួយឲ្យអ្នកកាត់បន្ថយ មហារីកស្បែក ការពារការធ្លាក់យារនៃស្បែក និងធ្វើឲ្យយើងមើលទៅក្មេងជាងវ័យ។
៦. ចាកចេញពីភាពស្មុគស្មាញ ៖ ពេលដែលអ្នកមានបញ្ហាផ្លូវចិត្ត ស្មុគស្មាញច្រើន នោះសុខភាពអ្នកក៏មិនល្អដែរ ដូច្នេះអ្នកអ្នកគួរតែព្យាយាមធ្វើចិត្តឲ្យរីករាយ និងចៀសវាងពី ភាពឯកា និង ការបាក់ទឹកចិត្ត។
៨. ញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន ៖ ផ្លែឈើ និងបន្លែល្អណាស់ចំណោះសុខភាពក៏ដូចជាសម្រស់ព្រោះវាមានវីតាមីន ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងធ្វើឲ្យរូបរាងស្អាត និងរឹងមាំ។
៩. ការញ៉ាំស្រាក្នុងកម្រិតត្រឹមត្រូវ ៖ បើអ្នកញ៉ាំស្រាក្នុងកម្រិតមួយដែលលើសពីការទទួលយកនោះអ្នកនឹង អាចមានបញ្ហាសុខភាព ជាពិសេសទៀតអ្នកគឺជាមនុស្សស្រីដូច្នេះមិនគួរញ៉ាំស្រាច្រើននោះ ទេ ប៉ុន្តែបើយូរៗម្ដង និង បរិមាណតិចតួចវាគ្មានបញ្ហានោះទេ ហើយវាក៏ល្អដែរ។
សុខភាពគឺសំខាន់ជាងអ្វីៗទាំងអស់ព្រោះបើអ្នកឈឺទោះបីជាអ្នកចង់ធ្វើអ្វីក៏ធ្វើមិនកើតដែរ ៕
ប្រភព៖ Health.com
រូបរាងស្អាត អាយុវែង សុខភាពក៏ល្អ ដោយគ្រាន់តែអនុវត្តតាមចំនុចទាំងនេះ!
Reviewed by Khmer-Library168
on
8:56 AM
Rating:
No comments: