គជប អាចត្រឡប់ទៅរកស្ថានភាពចាស់ បើបក្សសង្គ្រោះជាតិត្រូវបានរំលាយ
ភ្នំពេញៈ
ខណៈការរំលាយគណបក្សសង្គ្រោះជាតិខិតជិតមកដល់គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត (គ.ជ.ប)
អាចឈានទៅរកវិបត្តិមួយដែលគេនឹងឃើញស្ថាប័ននេះត្រឡប់ទៅរក
ស្ថានភាពដូចមុនឆ្នាំ ២០១៤ ដែលមានលក្ខណៈចម្រូងចម្រាស
និងជាការវិលទៅស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយគណបក្ស
ប្រជាជន។
វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតកម្ពុជាដែលត្រូវបានអនុម័ត កាលពីពេលថ្មីៗដោយរដ្ឋសភានឹងដកអាសនៈគណបក្សសង្គ្រោះជាតិ ប្រសិនបើតុលាការកំពូលសម្រេចរំលាយគណបក្សនេះ។
ខណៈសមាជិក ៤ រូបនៃ គ.ជ.ប. ត្រូវបានតែងតាំងដោយគណបក្សប្រឆាំង ពួកគេនឹងមិនទទួលរងប៉ះពាល់នាពេលដំបូងទេដោយសារពួកគេបានប្រកាស មិនពាក់ព័ន្ធនឹងគណបក្សដើម្បីចូលក្នុងស្ថាប័នឯករាជ្យនេះ។
ទោះយ៉ាងណាក្តីនៅពេលគណបក្សថ្មីកាន់កាប់សភាពួកគេនឹងមានសិទ្ធិ តែងតាំងសមាជិកផ្ទាល់ខ្លួនរបស់ពួកគេចូលក្នុងស្ថាប័ននេះ។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា បានថ្លែងថាព័ត៌មានដែលថាសមាជិកដែលត្រូវបានតែងតាំងដោយគណបក្ស សង្គ្រោះជាតិកំពុងពិចារណាលាលែងពីតំណែងគឺ «គ្រាន់តែជាពាក្យចចាមអារ៉ាម»។
លោកបានបន្តថា៖ «យើងទាំងអស់គ្នាកំពុងនៅធ្វើការជាមួយគ្នា...ហើយយើងសង្ឃឹមថាពួកគេនឹងបន្តធ្វើការជាមួយគ្នា»។
ប៉ុន្តែលោក រ៉ុង ឈុន ដែលចូល គជប តាមរយៈគណបក្សសង្គ្រោះជាតិបានថ្លែងថាលោកនឹងមិននៅធ្វើការទេ ប្រសិនបើបក្សមួយនេះត្រូវបានរំលាយ។
លោកថ្លែងពីម្សិលមិញថា៖ «ជំហរខ្ញុំគឺថាប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយខ្ញុំនឹងលាលែងពី គ.ជ.ប.»។
លោកបានសួរថា៖ «ខ្ញុំកំពុងធ្វើការជាមួយស្ថាប័នអព្យាក្រឹត ប៉ុន្តែ...ប្រសិនបើមានតែម្ខាង តើយើងអាចជាអាជ្ញាកណ្តាលអព្យាក្រឹតយ៉ាងម៉េចទៅ?»។
ចំណាត់ការបច្ចុប្បន្ននេះអាចនាំឲ្យមានស្ថានភាពគ្រោះថ្នាក់ដល់ គ.ជ.ប. ។
លោក យឿង សុធារ៉ា អ្នកជំនាញច្បាប់នៅអង្គការខុមហ្វ្រែលដែលជាអង្គការឃ្លាំមើលការ បោះឆ្នោតបានថ្លែងថា៖ «ប្រសិនបើសមាជិកមួយ ឬពីរដើរចេញនោះ គ.ជ.ប. មិនអាចដំណើរការបានទេ»។
លោក សុធារ៉ា បានពន្យល់ថាសមាជិក គ.ជ.ប. ត្រូវតែត្រូវជំនួសដោយសមាជិកតែងតាំងថ្មីពីគណបក្សមួយនៅក្នុងសភា ។ ប៉ុន្តែប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនឹងមិនមាន គណបក្សដទៃតែងតាំង ហើយ គ.ជ.ប. នឹងមិនអាចបញ្ជាក់សមាជិកថ្មីទៅក្នុងរដ្ឋសភារហូតទាល់ ក្រុមប្រឹក្សាភិបាលខ្លួនពេញ។
លោកបានបន្តថា៖ «នោះអាចជាវិបត្តិមួយចំពោះ គ.ជ.ប.»។
ខណៈ គ.ជ.ប. ដើមឡើយជាស្ថាប័នរដ្ឋាភិបាលហើយបច្ចុប្បន្នចាប់កំណើតពី កិច្ចព្រមព្រៀងរវាងគណបក្សធំទាំងពីរក្នុងឆ្នាំ ២០១៤ ដើម្បីបញ្ចប់ការតវ៉ា។ គ.ជ.ប. ត្រូវបានធ្វើកំណែទម្រង់ជាស្ថាប័នឯករាជ្យដោយមានសមាជិក ៤ នាក់ត្រូវបានតែងតាំងដោយគណបក្សនីមួយៗ និងមួយរូបអព្យាក្រឹត។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅកម្ពុជារបស់លោក ហ៊ុន សែន ថ្លែងថា គ.ជ.ប. អព្យាក្រឹតមួយគឺតែងតែជា «ការសម្បទានបណ្តោះអាសន្ន»។ លោកថា៖ «ហ៊ុន សែន មិនដែលមានចេតនាឲ្យស្ថាប័ននេះដំណើរការដោយឯករាជ្យ ឬមិនលម្អៀងទេ»។
លោក Strangio បានព្យាករថា៖ «គ.ជ.ប. ដែលកើតនៅខែកក្កដាឆ្នាំ ២០១៨ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា»។
លោកបន្តថា៖ «យន្តការច្បាប់គឺនៅក្រៅចំណុច...គណបក្សប្រជាជនកម្ពុជានឹងបង្កើតការគ្រប់គ្រងទៅលើស្ថាប័ននេះ»។
ទន្ទឹមនេះព្រឹទ្ធសភាដំណើរការយ៉ាងលឿនលើវិសោធនកម្មច្បាប់បោះឆ្នោត ដែលបានឆ្លងកាត់រដ្ឋសភាកាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉ម ប៊ុននាង ថ្លែងថា៖ «គណៈកម្មាធិការ [ស្តីពីនីតិកម្ម និងយុត្តិធម៌] នឹងសិក្សា...ច្បាប់នេះមិនឲ្យលើស ៥ ថ្ងៃមុនពេលបញ្ជូនទៅគណៈកម្មាធិការអចិន្រៃ្តយ៍ដើម្បីពិនិត្យ និងសម្រេច»។
ទោះយ៉ាងណាសេចក្តីថ្លែងការណ៍ពីគណបក្សសង្គ្រោះជាតិបានហៅ វិសោធនកម្មនេះថាជា «ការរំលោភបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញកម្ពុជា»។
សេចក្តីថ្លែងការណ៍នេះបន្តថា៖ «យើងអំពាវនាវឲ្យសហគមន៍អន្តរជាតិពិចារណាឲ្យបានដិតដល់មុនពេលធ្វើ កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដែលមិនស្របច្បាប់»៕ PS
=>ដកស្រង់ពី ភ្នំពេញ បុស្ដឹ៍ http://www.postkhmer.com

Reviewed by Khmer-Library168
on
7:41 AM
Rating:
No comments: